តាមការសន្យាថ្ងៃនេះខ្ញុំបានឆ្លៀតពេលធ្វើការស្រាវជ្រាវនិងចែករំលែកចំនេះដឹងខ្លះៗដូចខាងក្រោម
តើអ្វីទៅជា Cyber Security degree? (ភាគ១)
Cyber Security គឺជាជំនាញមួយដែលកំពុងមានការពេញនិយមបំផុតនៅទូទាំងពិភពលោកក៏ដូចជាប្រទេកម្ពុជា ទាំងមូល។ ហើយនៅក្នុងយុគ្គសម័យបច្ចេកវិទ្យាទំនើបនេះ ហេគឺ (Haker) និង ភេរវករតាមអ៊ីនធឺណិត (cyberterrorists) អាចលួចចូលទៅក្នុងឧបករណ៍ (Devices) ដើម្បីលួយយកទិន្នន័យរបស់អ្នកប្រើប្រាស់ (Users / Victims) ស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនធំៗ នៅលើពីភពលោក ដែលវាបានធ្វើអោយមានការខាតបង់ថវិការាប់ពាន់លានដុល្លាជារៀងរាល់ឆ្នាំ ។ ឧទាហរណ៌ ការពីឆ្នាំ២០១៧ រេនសាំមវែវាន់ណាក្រាយ (WannaCry ransomware )បានធ្វើអោយមានការបាត់បង់ថវិកាប្រមាណ ៤ពាន់លានដុល្លាសហរដ្ឋអាមេរិក។
Stuxnet Worm ជាប្រភេទដង្កូវក្នុងកុំព្យូទ័រ (malicious computer worm) ដែលត្រូវបានគេដាក់ចូលទៅក្នុងប្រពន្ធ័ប្រត្តិបត្តការនុយក្លេអ៊ែរបស់ អ៊ីរ៉ង់កាល (Iran’s nuclear facility) ពីឆ្នាំ២០១០ ហើយបានសង្ងំលាក់ខ្លួននៅទីនោះជាច្រើនឆ្នាំ ទើបត្រូវបានគេរកឃើញ។
ការដែលធ្វើអោយមានការរំខានដល់ប្រពន្ធ័ប្រត្តិបត្តការ(Operating System) មានរូបភាពផ្សេងៗពីគ្នាដូចជា DDoS Attack, Malware, Spyware, Ransomware, Backdoor, trojanhost, virus ….។
ដើម្បីធ្វើការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការវាយប្រហារ និងការជ្រៀតចូលពីពពួកហេគឺ (Haker) និង ភេរវករតាមអ៊ីនធឺណិត (cyberterrorists) ថ្នាក់ដឹកនាំកំពូលៗរបស់ស្ថាប័ននិមួយៗ បានចំនាយកញ្ចប់ថវិការរាប់ពាន់លានដុល្លាអោយទៅអ្នកជំនាញសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត(Cyber Security Experts) ដែលអាចការពារទិន្នន័យ និងស្វែងរកចន្លោះខ្វះខាត (vulnerabilities) ហើយធ្វើការកែតម្រូវនិងបំពេញបន្ថែម (Patch / Update / fix)។
តើ Cyber Securityជាមុខជំនាញសាកសមនឹងអ្នកដែរឬទេ? ដើម្បីអោយយើងងាយយល់ ខ្ញុំសូមធ្វើការរៀបរាប់ថាតើអ្វីទៅជា Cyber Security? ហើយមានសំនួរជាច្រើនដែលគេចោទសួរឡើងផងដែរដូចខាងក្រោម
មុខពេលចាប់ផ្តើមអោយកាន់តែស៊ីជម្រៅកាន់តែខ្លាំងខ្ញុំសូមធ្វើការណែនាំសាលកវិទ្យាល័យនៅលើពិភពលោកជូនលោកអ្នកអោយបានស្គាល់
ហើយចំពោះសាលកវិទ្យាល័យនៅភ្នំពេញវិញមានដូចជា
សូមអធ្យាស្រ័យដោយខ្ញុំមិនបានធ្វើការស្រាវថាតើសាកលវិទ្យាល័យណាខ្លះដែលមានបង្រៀនវគ្គ Cyber Securityនេះ ដូច្នេះសូមជួយចែករំលែកអោយប្អូនៗ និងមិត្តៗទាំងអស់បានដឹងផង សូមខមិនខាងក្រោម ។
នៅភាគទីពីរ(២)ខ្ញុំនឹងចែករំលែកបន្តថាតើយើងត្រូវរៀនមុខវិទ្យាអ្វីខ្លះដើម្បីក្លាយទៅជាអ្នកជំនាញCyber Security ៕
កម្មវិធីសិក្សាផ្នែក Cyber Security បង្រៀនយើងពីវិធីការពារ ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ (computer operating systems)បណ្តាញហេដ្ឋារចនាសម្ព័ន្ធ (network infrastructure) និងទិន្នន័យ (Data) ពីពពួកហេគឺ (Haker) និង ភេរវករតាមអ៊ីនធឺណិត (cyberterrorists)។ អ្នកនឹងរៀនពីវីធីក្នុងការតាមដានប្រព័ន្ធ (system) ហើយនិងធ្វើការកាត់បន្ថយការគំរាមកំហែង ឬចាត់វិធានការទាន់ពេលវេលាចំពោះបញ្ហាដែលកើតមានឡើង។
កម្មវិធីសិក្សាផ្នែក Cyber Security គឺមានភាពខុសៗ ដោយមហាវិទ្យាល័យខ្លះបានផ្តោតសំខាន់ទៅលើ ការសរសេរកូដ (Programming) ខ្លះទៀតផ្តោតទៅលើការស្វែងរកនិងតាមដានបែបឌីអីថល (digital forensics) និងផ្តោតទៅលើគោលការណ៍សុវត្តិភាព (Security policies) ឯកជនភាពទិន្នន័យ (Data Privacy) ការការពារទិន្នន័យមិនអោយបែកធ្លាយទៅជនទីបី (Data Loss Prevention DLP) និងផ្នែកផ្សេងៗជាច្រើនទៀត។
បើយោងតាមភ្នាក់ងារសុវត្តភាពជាតិ (National Security Agency /Central Security Service NSA) ការសិក្សាថ្នាក់ (IT Security degrees) ត្រូវបានគេរួមបញ្ចូលនូវមុខវិជ្ជាដូចខាងក្រោម
បើយើងសិក្សាកាន់តែស៊ីជម្រៅថែមទៀតគេត្រូវរៀននូវមុខវិជ្ជាដែលមានភាពស្មុគស្មាញដូជា Forensic Accounting, Cloud Computing, Cryptography, etc ។ បើសិនជាអ្នកមានបំណងចងសិក្សាថ្នែក Cyber Security អ្នកគួរតែថ្តោតសំខាន់លើមុខវិទ្យាទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើ ។ អ្នកត្រូវធ្វើការអនុវត្តន៍ដោយផ្លាល់ (Hand on LAB) និងសិក្សាស្រាវជ្រាវជាប្រចាំ ព្រោះថាបច្ចេកវិទ្យាមានការវិវត្តន៌យ៉ាងលឿនពីមួយថ្ងៃទៅមួយថ្ងៃ។
បើត្រលប់ទៅកាលពីដប់ឆ្នាំមុខកាលខ្ញុំនៅសិក្សាមហាវិទ្យាល័យ វិទ្យាសាស្រ្តកុំព្យូទ័រ (សាកលវិទ្យាល័យន័រតុន) នៅពេល នោះមុខវិទ្យា Cyber Security នៅមិនទាន់មានភាពល្បីល្បាញនៅឡើយទេ ។ តែដោយមានមូលដ្ឋានគ្រឹះ ទៅលើអាហ្គូរិស្សឹម Cyber Security (Algorithms) និង ការសរសេរកូដ (Programming) ខ្ញុំអាចនិយាយ បានថា ការ សិក្សាមុខវិទ្យានេះវាមិនលំបាកខ្លាំងនោះទេ ។ នៅក្នុងកម្មវិធីសិក្សាគេមិនបានបង្រៀនយើងគ្រប់មុខនោះទេ ដូចជា (Cyber Security and reverse engineering) តែយើងត្រូវធ្វើការស្រាវជ្រាវបន្ថែមនៅលើអ៊ីនធឺណេត ខ្ញុំសូមអរគុណ អ៊ីនធឺណេត។
តើអ្នកមានចំនាប់អារម្មណ៌បែបណាចំពោះមុខវិទ្យានេះ ?
នៅភាគទីបី(៣)ខ្ញុំនឹងចែករំលែកបន្តថាតើ Cyber Security អាចរួមចំណែកអ្វីខ្លះចំពោះប្រទេសជាតិ ក្រុមហ៊ុន ស្ថាប័ណផ្សេងៗ ក៏ដូជាពិភពលោកយើងទាំងមូល ?